ទីផ្សារ NFT បានធ្វើឲ្យទីផ្សារ Crypto ធ្លាក់ចុះដោយសារតែបញ្ហា Bug ឆ្នាំមុន
- 2022-08-13 03:57:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារ NFT បានធ្វើឲ្យទីផ្សារ Crypto ធ្លាក់ចុះដោយសារតែបញ្ហា Bug ឆ្នាំមុន
ចន្លោះមិនឃើញ
ប្រព័ន្ធគ្រប់គ្រងនៅទីផ្សារ OpenSea ត្រូវបានវាយប្រហារដោយ Hacker បណ្ដាលមកពី bug code ក្នុងប្រព័ន្ធ ដែលជាហេតុមានឳកាស កេងប្រវ័ញផលចំណេញបានប្រាក់រាប់រយពាន់ដុល្លារ ហើយធ្វើឲ្យទីផ្សារនេះបានធ្លាក់ប្រជាប្រិយជាខ្លាំង។
យោងតាមសារមួយលើ Twitter ខាងលើរបស់លោក TBALLER.eth បានបង្ហាញពីការភ្ញាក់ផ្អើលការខាតបង់របស់គាត់ “ខ្ញុំបានខាតបង់រូបភាព NFT...មិនគួរឲ្យជឿ...តើមានអ្វីកើតឡើងឲ្យប្រាកដ?” ។ ដោយការបង្ហោះមួយនេះបានធ្វើឲ្យមាន ការចាប់អារម្មណ៍ទៅលើអ្នកលេង Crypto ជាច្រើននាក់ ហើយមានចម្ងល់ទៅលើអ្វីដែលបានកើតឡើង។ បន្ទាប់មានការស៊ើបអង្កេត, វាជា bug បណ្ដាលមកពី ព័ត៌មាន NFT smart contracts ដែលសម្រាប់ទទួលការផ្ទេរកម្មសិទ្ធឌីជីថល NFT គឺមិនត្រូវគ្នាជាមួយនឹង ព័ត៌មានដែលទីផ្សារ OpenSea បានបង្ហាញទៅកាន់អ្នកប្រើប្រាស់ ដែលជាចំណុច Hacker អាចជ្រៀតកេងយកចំណេញបាន។
ក្រៅពីនេះទៅទៀត code bug នេះត្រូវបានរកឃើញតាំងពីដើម ខែធ្នូ ឆ្នាំ២០២១, ប៉ុន្ដែ OpenSea មិនទាន់ចាត់ទុកស្ថានភាពនេះថាជា កំហុសផ្នែកសុវត្ថិភាពរបស់ខ្លួន ឬមកពីអ្នកប្រើនៅឡើយទេ, ហើយបានធ្វើឲ្យអ្នកប្រើប្រាស់ ខាតបង់ប្រាក់ជាច្រើនដូចជា រូបភាព Bored Ape Yacht Club, Mutant Ape Yacht Club, Cool Cats, ហើយនឹងរូបភាពជាច្រើនទៀតដែលកំពុងក្នុងស្ថានភាពហានិភ័យទទួលបានតម្លៃទាបជាងទីផ្សារ, ដែលនេះជាវិធីសាស្រ្ដ Hacker ប្រើបច្ចេកទេសទិញ យករូបភាពកម្រ NFT រូបស្វាមួយ ពី Bored Ape Yacht Club ក្នុងតម្លៃទាបត្រឹម ០,៧៧ ETH (លុយគ្រីបតូ Ethereum) ឬស្មើនឹង ១,៧៦០ដុល្លារ និងបានដាក់លក់វិញយ៉ាងរហ័ស ក្នុងតម្លៃខ្ពស់ដល់ទៅ ៨៤,២ ETH ឬស្មើនឹង ១៩២,៤០០ដុល្លារ ដែលធ្វើឱ្យគេចំណេញលុយ ១៩ម៉ឺនដុល្លារ យ៉ាងលឿន។
ប្រែសម្រួលដោយ៖ រក្សា